Temu | ប្រទេស កម្ពុជា | គោលការណ៍ឯកជនភាព
គោលការណ៍ឯកជនភាពនេះពណ៌នាអំពីរបៀបដែល Elementary Innovation Pte. Ltd. ក្រុមហ៊ុនសិង្ហបុរី (“Temu”, “យើង”, “ពួកយើង” ឬ “របស់យើង”) ចាត់ចែងព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលតាមរយៈទ្រព្យឌីជីថលរបស់យើងដែលភ្ជាប់ទៅគោលការណ៍ឯកជនភាពនេះ រួមទាំងគេហទំព័ររបស់យើងផងដែរ (www.temu.com) កម្មវិធីទូរសព្ទចល័តរបស់ Temu (ជារួមហៅថា "សេវាកម្ម") និងសកម្មភាពផ្សេងទៀត ដូចដែលបានពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ។ នៅ Temu យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឯកជនភាព។ យើងខ្នះខ្នែងធ្វើឱ្យមានមានតម្លាភាពអំពីការអនុវត្តឯកជនភាពរបស់យើង រួមទាំងរបៀបដែលយើងគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ គោលការណ៍ឯកជនភាពនេះពន្យល់ពីរបៀបដែលយើងប្រមូល ប្រើប្រាស់ ចែករំលែក និងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់គណនីដែលបានចុះឈ្មោះរបស់យើង អ្នកដែលទិញទំនិញនៅលើ Temu ដោយគ្មានគណនី និងអ្នកដែលស្វែងរកសេវាកម្ម (“អ្នកប្រើ”)។ នៅក្នុងគោលការណ៍ឯកជនភាពនេះ យើងក៏ពន្យល់អំពីសិទ្ធិដែលអ្នកមានទាក់ទងនឹងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលផ្នែក “សិទ្ធិ និងជម្រើសរបស់អ្នក” ខាងក្រោម។
សូមអានគោលការណ៍ឯកជនភាពនេះ មុនពេលអាកសេស ឬប្រើសេវាកម្មរបស់យើង។ ដោយបន្តប្រើសេវាកម្មរបស់យើង អ្នកទទួលស្គាល់ការអនុវត្តដែលបានពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ។
ព័ត៌មានអ្វីខ្លះដែលយើងប្រមូល
នៅក្នុងដំណើរការនៃការផ្តល់ និងកែលម្អសេវាកម្មរបស់យើង យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងដែលបានពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ។ ខាងក្រោមនេះគឺជាប្រភេទនៃព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូល៖
ព័ត៌មានដែលអ្នកផ្តល់
នៅពេលដែលអ្នកបង្កើតគណនី រុករកសេវាកម្ម ដាក់ការបញ្ជាទិញនៅកន្លែងបង់ប្រាក់ សូមទាក់ទងយើងខ្ញុំដោយផ្ទាល់ ឬប្រើប្រាស់សេវាផ្សេងទៀត អ្នកអាចផ្តល់ព័ត៌មានមួយចំនួន ឬទាំងអស់ដូចខាងក្រោម៖
គណនី និងប្រូហ្វាល។ យើងប្រមូលលេខទូរសព្ទចល័ត និង/ឬអាសយដ្ឋានអ៊ីមែលរបស់អ្នកជាព័ត៌មានសម្រាប់ចូលប្រើគណនីរបស់អ្នក ហើយកំណត់លេខសម្គាល់អ្នកប្រើប្រាស់ទៅគណនីរបស់អ្នក។ ប្រសិនបើអ្នកជ្រើសរើសចុះឈ្មោះ ឬចូលទៅកាន់គណនីតាមរយៈសេវាកម្មភាគីទីបីខាងក្រៅ ដូចជា Facebook ឬ Google អ្នកយល់ព្រមថាយើងអាចប្រមូលរូបថតប្រូហ្វាល ឈ្មោះអ្នកប្រើ និងអាសយដ្ឋានអ៊ីមែលរបស់អ្នកដែលទាក់ទងនឹងអ្នកផ្តល់សេវាកម្មភាគីទីបីដែលពាក់ព័ន្ធនោះ។ យើងក៏ប្រមូលព័ត៌មាននៅក្នុងប្រូហ្វាល ការកំណត់គណនី និងចំណូលចិត្តរបស់អ្នកនៅក្នុងគណនី Temu របស់អ្នកផងដែរ។ យើងក៏ប្រមូលទីតាំងប្រទេស/តំបន់របស់អ្នកផងដែរ។
ការទិញ។ យើងប្រមូលទិន្នន័យទាក់ទងនឹងការបញ្ជាទិញរបស់អ្នកនៅលើសេវាកម្ម (ឧ. លេខសម្គាល់ប្រតិបត្តិការ ប្រវត្តិប្រតិបត្តិការ លេខសម្គាល់ផលិតផល) ព័ត៌មានអំពីការទូទាត់ដែលត្រូវការដើម្បីបញ្ចប់ប្រតិបត្តិការ (ឧ. លេខកាតទូទាត់ ឬព័ត៌មានទូទាត់ភាគីទីបីផ្សេងទៀតដែលត្រូវការសម្រាប់ការទូទាត់ អាសយដ្ឋានវិក្កយបត្រ) ព័ត៌មានដែលផ្តល់ដោយអ្នកសម្រាប់គោលបំណងកំណត់ទំហំផលិតផល អាសយដ្ឋានដឹកជញ្ជូនរបស់អ្នក (ឧ. ទីក្រុង រដ្ឋ ប្រទេស/តំបន់ លេខកូដប្រៃសណីយ៍) កន្លែង ប្រមូលកញ្ចប់ដែលបានកំណត់ (ឧ. ទីក្រុង រដ្ឋ ប្រទេស/តំបន់ លេខកូដប្រៃសណីយ៍) នៅក្នុងប្រទេសដែលយើងបើកមុខងារនេះ និងព័ត៌មានទំនាក់ទំនងអ្នកទទួល (ឧ. ឈ្មោះ លេខទូរសព្ទ)។
សកម្មភាពជំនួយការអតិថិជន។ នៅពេលអ្នកទំនាក់ទំនងជាមួយក្រុមសេវាកម្មអតិថិជនរបស់យើងតាមរយៈមុខងារជំនួយការអតិថិជនរបស់យើងនៅក្នុងសេវាកម្ម ទាំងជាមួយភ្នាក់ងារសេវាកម្មអតិថិជន ឬជាមួយជំនួយការនិម្មិតរបស់យើង (តាមរយៈ chatbot ឬខ្សែទូរសព្ទទាន់ហេតុការណ៍) តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឬមធ្យោបាយផ្សេងទៀត យើងនឹងប្រមូលប្រវត្តិទំនាក់ទំនងរបស់អ្នកជាមួយយើង ដែលរួមមានអត្ថបទ រូបភាព វីដេអូ សំឡេង ឬឯកសារគាំទ្រណាមួយដែលពូកយើងបានផ្លាស់ប្តូរ។
ព័ត៌មានដែលអ្នកផ្តល់មកនៅពេលអ្នកទាក់ទងមកយើង។ នៅពេលអ្នកទាក់ទងមកយើង យើងប្រមូលព័ត៌មានដែលអ្នកផ្ញើមកយើង ដូចជារបាយការណ៍ មតិកែលម្អ ឬការសាកសួរអំពីការប្រើប្រាស់សេវាកម្មរបស់អ្នក ឬព័ត៌មានអំពីការរំលោភបំពានដែលអាចកើតមាននៃលក្ខខណ្ឌនៃការប្រើប្រាស់ របស់យើង ឬគោលការណ៍ផ្សេងទៀត។
ជជែកជាមួយដៃគូពាណិជ្ជកម្ម។ នៅពេលអ្នកជជែកជាមួយដៃគូពាណិជ្ជកម្ម (ដោយផ្ទាល់ ឬតាមរយៈជំនួយការនិម្មិត) នៅលើ Temu យើងប្រមូលការទំនាក់ទំនងជជែករបស់អ្នក និងព័ត៌មានពាក់ព័ន្ធផ្សេងទៀត។
ខ្លឹមសារបង្កើតដោយអ្នកប្រើ។ នៅពេលអ្នកផ្តល់ខ្លឹមសារណាមួយ (ឧ. រូបភាព វីដេអូ ឬអត្ថបទ) ដើម្បីផ្ដល់ការវាយតម្លៃ និងការផ្ដល់ចំណាត់ថ្នាក់ផលិតផល ផ្តល់រូបភាពដើម្បីស្វែងរកទំនិញ ឬផ្តល់រូបភាព ឬអត្ថបទដើម្បីស្វែងរកផលិតផលតាមការចង់បាន យើងប្រមូលព័ត៌មាននេះ និងទិន្នន័យមេតាដែលពាក់ព័ន្ធរបស់វា ដើម្បីគាំទ្រ និងអាចឱ្យអ្នកប្រើសេវាកម្មរបស់អ្នកបាន។
ការចូលរួមក្នុងប្រូម៉ូសិន។ យើងប្រមូលព័ត៌មានមួយចំនួននៅពេលអ្នកចូលរួមក្នុងការប្រកួតប្រជែង ប្រូម៉ូសិន ការស្ទង់មតិ ឬសកម្មភាពប្រូម៉ូសិនផ្សេងទៀតដែលយើងអាចផ្តល់ជូនជាប្រចាំ ដែលជាផ្នែកមួយនៃដំណើរការចូលរួម ដូចជាការជ្រើសរើសការលើកទឹកចិត្តដែលអ្នកចង់បាន។ យើងសូមណែនាំឱ្យអ្នកអានច្បាប់ និងព័ត៌មានពាក់ព័ន្ធផ្សេងទៀតសម្រាប់ប្រូម៉ូសិននីមួយៗដែលអ្នកចូលរួម។ លើសពីនេះទៀត យើងប្រមូលព័ត៌មានអំពីចំណង់ចំណូលចិត្តរបស់អ្នកក្នុងការទទួលបានការប្រាស្រ័យទាក់ទងទីផ្សារពីយើងក៏ដូចជាអន្តរកម្មរបស់អ្នកជាមួយពួកគេ។
ព័ត៌មានផ្សេងទៀតដែលមិនបានរៀបរាប់លម្អិតនៅខាងលើ។ យើងនឹងប្រមូលព័ត៌មានផ្សេងទៀតដែលអ្នកផ្តល់ឱ្យសម្រាប់គោលបំណងដូចដែលបានពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ ឬសម្រាប់គោលបំណងផ្សេងទៀតណាមួយដែលនឹងបង្ហាញដល់អ្នកនៅពេលយើងប្រមូលព័ត៌មានរបស់អ្នក។
ព័ត៌មានពីប្រភពភាគីទីបី
ក្នុងវិសាលភាពដែលបានទទួលការអនុញ្ញាតដោយច្បាប់ជាធរមាន យើងអាចទទួល និងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីប្រភពភាគីទីបីផ្សេងទៀត ដូចជា៖
អ្នកផ្តល់ទិន្នន័យ។ យើងទទួល និងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាព័ត៌មានផ្ទៀងផ្ទាត់អត្តសញ្ញាណ និងការដាក់ពិន្ទុហានិភ័យនៃការបង្ការការក្លែងបន្លំ ពីសេវាកម្មព័ត៌មាន ដើម្បីជួយយើងរកឃើញការក្លែងបន្លំទាក់ទងនឹងការទូទាត់ ការពារប្រតិបត្តិការដែលគ្មានការអនុញ្ញាត និងការពារសេវាកម្មជាដើម។
ដៃគូទីផ្សារ និងដៃគូផ្សាយពាណិជ្ជកម្ម។ យើងទទួល និងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីដៃគូទីផ្សារ និងដៃគូផ្សាយពាណិជ្ជកម្មរបស់យើង ដូចជាដៃគូអាជីវកម្មដែលយើងសហការជាមួយលើព្រឹត្តិការណ៍ទីផ្សារ និងការផ្សព្វផ្សាយសេវាកម្ម។ ឧទាហរណ៍ ជាពិសេស យើងទទួលបានព័ត៌មានពីដៃគូទាំងនេះ ការផ្សាយពាណិជ្ជកម្មជាក់លាក់ដែលអ្នកបានចុចលើ ព័ត៌មានបញ្ជាក់តាមរយៈខូគី និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីជួយយើងកំណត់ប្រភពដើមនៃការចូលមើលសេវាកម្មរបស់យើង ទិន្នន័យឧបករណ៍ប្រសិនបើអ្នកបានចុចលើការផ្សាយពាណិជ្ជកម្មមួយចំនួន ការឆ្លើយតបទៅនឹងអ៊ីមែលទីផ្សារ ការផ្សាយពាណិជ្ជកម្ម និងការផ្តល់ជូន និងព័ត៌មានទស្សនិកជនពីដៃគូទីផ្សារដែលពួកគេមានសិទ្ធិចែករំលែកព័ត៌មាននោះជាមួយយើង។
អាជ្ញាធរសាធារណៈ ប្រភពសាធារណៈ និងម្ចាស់កម្មសិទិ្ធ។ ឧទាហរណ៍ យើងទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដែលអាចរួមមានឈ្មោះអ្នកប្រើ អាសយដ្ឋាន អ៊ីមែល លេខទូរសព្ទចល័ត ព័ត៌មានទិញ និង/ឬព័ត៌មានទូទាត់ពីប្រភពភាគីទីបី តាមការចាំបាច់ ដើម្បីអនុវត្តតាមកាតព្វកិច្ចរបស់យើង ទប់ស្កាត់ ស៊ើបអង្កេត និងរកឃើញការទាមទារ ឬបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់ ឬសម្រាប់ភាគីណាមួយដើម្បីអះអាងសិទ្ធិស្របច្បាប់របស់ពួកគេ។
ក្រុមហ៊ុនទូទាត់ប្រាក់របស់យើង។ យើងទទួលបានព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីក្រុមហ៊ុនទូទាត់ប្រាក់ភាគីទីបីរបស់យើង ដែលជួយយើងដំណើរការប្រតិបត្តិការ ផ្តល់សេវាកម្មរបស់យើង និងការពារសកម្មភាពក្លែងបន្លំ ឬខុសច្បាប់។ ព័ត៌មានផ្ទាល់ខ្លួនដែលក្រុមហ៊ុនទូទាត់ប្រាក់របស់យើងផ្ដល់មកយើងរួមមានឈ្មោះ អាសយដ្ឋានអ៊ីមែល អាសយដ្ឋានវិក្កយបត្រ និងលេខទូរសព្ទរបស់អ្នក។
សេវាកម្មភាគីទីបីផ្សេងទៀត។ យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីសេវាកម្មភាគីទីបីផ្សេងទៀត ដូចជា៖
សេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គម យើងអាចប្រមូលឈ្មោះអ្នកប្រើ រូបភាពប្រូហ្វាល និង/ឬអាសយដ្ឋានអ៊ីមែលរបស់អ្នកពីបណ្ដាញនេះដែលភ្ជាប់ជាមួយសេវាកម្មភាគីទីបីដែលពាក់ព័ន្ធ ប្រសិនបើអ្នកជ្រើសរើសចុះឈ្មោះ ឬចូលតាមរយៈសេវាកម្មភាគីទីបីដែលបានរៀបរាប់ខាងលើ។
ក្រុមហ៊ុនផ្តល់សេវាភស្តុភារ យើងអាចប្រមូលព័ត៌មានមួយចំនួនរបស់អ្នក ដូចជាព័ត៌មានកញ្ចប់របស់អ្នក ដំណាក់កាលនៃការដឹកជញ្ជូន ភស្តុតាងនៃការដឹកជញ្ជូន និងអាសយដ្ឋានដឹកជញ្ជូន ហើយផ្ដល់ព័ត៌មាននេះទៅអ្នកនៅក្នុងគណនីរបស់អ្នក ដើម្បីបំពេញការបញ្ជាទិញប្រកបដោយប្រសិទ្ធភាព។
ប្រព័ន្ធកំណត់ផែនទីភាគីទីបី យើងអាចទទួល ប្រមូល និងកំណត់ទីតាំងកូអរដោនេភូមិសាស្ត្រនៃអាសយដ្ឋានដែលអ្នកបានផ្តល់ឱ្យយើង (ឧ. ផែនទី Google) ដើម្បីនាំអ្នកទៅកាន់ទីតាំងទទួលកញ្ចប់ដែលសមស្របបំផុតសម្រាប់ការដឹកជញ្ជូននៅក្នុងប្រទេសដែលយើងបើកមុខងារនេះ។
ព័ត៌មានដែលប្រមូលបានដោយស្វ័យប្រវត្តិ
ដើម្បីបង្កើនបទពិសោធរបស់អ្នកជាមួយសេវាកម្ម និងគាំទ្រគោលបំណងផ្សេងទៀតដែលយើងប្រមូលព័ត៌មានផ្ទាល់ខ្លួនដូចដែលបានរៀបរាប់នៅក្នុងគោលការណ៍ឯកជនភាពនេះ យើងអាចប្រមូលព័ត៌មានអំពីអ្នក កុំព្យូទ័រ ឬទូរស័ព្ទចល័តរបស់អ្នកដោយស្វ័យប្រវត្តិ អន្តរកម្មរបស់អ្នកជាមួយសេវាកម្ម និងការទំនាក់ទំនងរបស់យើងមានដូចជា៖
ទិន្នន័យឧបករណ៍។ យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនអំពីឧបករណ៍ដែលអ្នកប្រើដើម្បីចូលប្រើសេវាកម្ម ដូចជាម៉ូដែលឧបករណ៍ ព័ត៌មានប្រព័ន្ធប្រតិបត្តិការ អ្នកផ្តល់សេវាអ៊ីនធឺណិត ការកំណត់ភាសា ឧបករណ៍កំណត់អត្តសញ្ញាណតែមួយគត់ (ឧ. ឧបករណ៍កំណត់អត្តសញ្ញាណដែលប្រើសម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មដែលច្បាប់អនុញ្ញាតជាធរមាន)។
ព័ត៌មានអំពីការប្រើប្រាស់សេវាកម្ម។ យើងប្រមូលព័ត៌មានផ្ទាល់ខ្លួនអំពីអន្តរកម្មរបស់អ្នកជាមួយសេវាកម្ម រួមទាំងប្រភពដែលអ្នកបានចូលមើលទំព័ររបស់យើង ទំព័រដែលអ្នកបានមើល អន្តរកម្មផ្សេងទៀតជាមួយសេវាកម្ម (ឧ. ប្រវត្តិរុករក ប្រវត្តិស្វែងរក និងការទិញរបស់អ្នក) ទំនិញនៅក្នុងកន្ត្រកទិញទំនិញរបស់អ្នក និងថាតើអ្នកបានបើកអ៊ីមែលរបស់យើង ឬចុចលើតំណភ្ជាប់នៅក្នុងអ៊ីមែលរបស់យើងឬអត់។ យើងក៏ប្រមូលព័ត៌មានទាក់ទងនឹងសេវាកម្ម ព័ត៌មានវិនិច្ឆ័យ និងព័ត៌មានប្រតិបត្តិការ រួមទាំងរបាយការណ៍មិនដំណើរការ និងកំណត់ហេតុប្រតិបត្តិការផងដែរ។
ទិន្នន័យទីតាំងទូទៅ។ យើងប្រមូលទិន្នន័យទីតាំងប្រហាក់ប្រហែលរបស់អ្នកដោយផ្អែកលើព័ត៌មានបច្ចេកទេសរបស់អ្នក (ឧ. អាសយដ្ឋាន IP ជាដើម)។
ទិន្នន័យត្រូវបានប្រមូលតាមរយៈខូគី និងបច្ចេកវិទ្យាស្រដៀងគ្នា។ យើងប្រមូលព័ត៌មានតាមរយៈខូគី និងបច្ចេកវិទ្យាស្រដៀងគ្នាដែលរក្សាទុកនៅលើឧបករណ៍របស់អ្នក។ ខូគីទាំងនេះគឺចាំបាច់ និងតម្រូវឱ្យមានដើម្បីផ្តល់សេវាកម្មរបស់យើង (ឧទាហរណ៍ ខូគីដែលយើងប្រើដើម្បីចងចាំពីការកំណត់របស់អ្នក) ឬជាជម្រើស (ឧ. ខូគីដែលប្រើដើម្បីតាមដាន និងវាស់វែងការផ្សាយពាណិជ្ជកម្មដែលបង្ហាញដល់អ្នក)។ ដើម្បីស្វែងយល់បន្ថែម រួមទាំងពីរបៀបបិទខូគីមួយចំនួន សូមអាន គោលការណ៍ខូគី និងបច្ចេកវិទ្យាស្រដៀងគ្នារបស់យើង។
ការបដិសេធមិនផ្តល់ព័ត៌មាន
យើងត្រូវប្រមូលព័ត៌មានផ្ទាល់ខ្លួនមួយចំនួនពីអ្នក ដើម្បីផ្តល់សេវាកម្ម និងសេវាកម្មពាក់ព័ន្ធមួយចំនួន។ ប្រសិនបើអ្នកមិនផ្តល់ព័ត៌មានដែលយើងត្រូវការដើម្បីផ្តល់សេវាកម្មទេ យើងមិនអាចផ្តល់សេវាកម្មនេះបានទេ។ ប៉ុន្តែយើងក៏ប្រមូលព័ត៌មានដែលមិនតម្រូវមួយចំនួនពីអ្នកផងដែរ។ ព័ត៌មាននេះគឺមិនតម្រូវនោះទេ មានន័យថាយើងនៅតែអាចផ្តល់សេវាកម្មបាន ប៉ុន្តែបើគ្មានវាទេ គុណភាពនៃបទពិសោធន៍សេវាកម្មរបស់អ្នកអាចនឹងរងផលប៉ះពាល់។
របៀប និងមូលហេតុដែលយើងប្រើប្រាស់ព័ត៌មានរបស់អ្នក
យើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូលបានសម្រាប់គោលបំណងផ្សេងៗ រួមទាំងដើម្បីអភិវឌ្ឍ កែលម្អ ជំនួយ និងផ្តល់សេវា ដែលអនុញ្ញាតឱ្យអ្នកប្រើមុខងាររបស់វាខណៈពេលកំពុងអនុវត្ត និងប្រតិបត្ដិតាម លក្ខខណ្ឌនៃការប្រើប្រាស់របស់យើង។ យើងអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងខាងក្រោម៖
បង្កើត និងរក្សាទុកគណនីរបស់អ្នក។ យើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដើម្បីបង្កើត និងរក្សាគណនីរបស់អ្នកនៅលើសេវាកម្ម និងបើកដំណើរការមុខងារសុវត្ថិភាពគណនី (ឧ. ការផ្ញើលេខកូដសុវត្ថិភាពតាមរយៈអ៊ីមែល ឬសារជាអក្សរ)។
ការបញ្ជាទិញ និងការដឹកជញ្ជូនផលិតផល និងសេវាកម្ម។ យើងខ្ញុំប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដើម្បីទទួល និងដំណើរការការបញ្ជាទិញ ដឹកជញ្ជូនផលិតផល និងសេវាកម្ម ដំណើរការការទូទាត់ ទំនាក់ទំនងជាមួយអ្នកទាក់ទងនឹងការបញ្ជាទិញ ផលិតផល សេវាកម្ម និងការផ្តល់ជូនពិសេស និងសម្របសម្រួលវិវាទចំពោះការបញ្ជាទិញ ការសងប្រាក់វិញ និង/ឬការផ្ញើការបញ្ជាទិញរបស់អ្នកត្រឡប់ទៅវិញ។
កែលម្អ និងបង្កើនប្រសិទ្ធភាពសេវាកម្ម និងការដោះស្រាយបញ្ហា យើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដើម្បីបង្កើនប្រសិទ្ធភាពមុខងារ វិភាគម៉ាទ្រីសប្រតិបត្តិការ ជួសជុលកំហុស និងរក្សា និងកែលម្អសេវាកម្ម និងអាជីវកម្មរបស់យើង។ ជាផ្នែកមួយនៃសកម្មភាពទាំងនេះ យើងអាចបង្កើតទិន្នន័យសរុប ឬមិនស្គាល់អត្តសញ្ញាណផ្សេងដោយផ្អែកលើព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូល។
កំណត់បទពិសោធផ្ទាល់ខ្លួនរបស់អ្នក។ យើងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីណែនាំលក្ខណៈ ផលិតផល និងសេវាកម្មដែលអាចនឹងមានអត្ថប្រយោជន៍ដល់អ្នក។ ព័ត៌មានផ្ទាល់ខ្លួនក៏នឹងត្រូវបានប្រើដើម្បីកំណត់ចំណង់ចំណូលចិត្តរបស់អ្នក និងកំណត់បទពិសោធផ្ទាល់ខ្លួនរបស់អ្នកជាមួយសេវាកម្ម។
ប្រាស្រ័យទាក់ទងជាមួយអ្នក និងផ្តល់ជំនួយដល់អតិថិជន។ យើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីទំនាក់ទំនងជាមួយអ្នក (ឧ. សេចក្តីប្រកាស ព័ត៌មានថ្មីៗ ការជូនដំណឹងសុវត្ថិភាព ការគាំទ្រ និងសាររដ្ឋបាល) និងផ្តល់ការគាំទ្រអតិថិជនសម្រាប់សំណើ សំណួរ វិវាទ បណ្ដឹងតវ៉ា និងមតិកែលម្អរបស់អ្នក។
សកម្មភាពនៃការផ្ដល់ជូនពិសេស។ យើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដើម្បីផ្តល់ និងសម្រួលដល់ការផ្ដល់ជូនពិសេសដល់អ្នក។ ឧទាហរណ៍ យើងប្រើប្រាស់ព័ត៌មានគណនី និងប្រូហ្វាលរបស់អ្នក ដើម្បីកំណត់អត្តសញ្ញាណអ្នកនៅក្នុងសកម្មភាពនៃការផ្ដល់ជូនពិសេស និងដើម្បីសម្រួលដល់ការអញ្ជើញរបស់អ្នកទៅកាន់មិត្តភក្តិដែលអ្នកចង់អញ្ជើញឱ្យចូលរួមសេវាកម្ម។
ទីផ្សារ។ យើង និងក្រុមហ៊ុនផ្តល់សេវារបស់យើងអាចប្រមូល និងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងទីផ្សារដោយអនុលោមតាមច្បាប់ជាធរមាន។ ក្នុងកម្រិតដែលអនុញ្ញាតដោយច្បាប់ជាធរមាន យើងអាចផ្ញើការទំនាក់ទំនងទីផ្សារដោយផ្ទាល់ទៅអ្នក ដូចជាអ៊ីមែល សារជាអក្សរ និងការជូនដំណឹងដែលលោតចេញមកតាមទូរសព្ទ។ អ្នកអាចដកខ្លួនចេញពីទំនាក់ទំនងទីផ្សាររបស់យើង ដូចដែលបានពណ៌នានៅក្នុងផ្នែក "សិទ្ធិ និងជម្រើសរបស់អ្នក" ខាងក្រោម។
ការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍។ យើង និងដៃគូផ្សាយពាណិជ្ជកម្មភាគីទីបីរបស់យើងអាចប្រមូល និងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងផ្សាយពាណិជ្ជកម្មដែលផ្អែកលើចំណាប់អារម្មណ៍ រួមទាំងការបម្រើដល់ការផ្សាយពាណិជ្ជកម្ម និងដើម្បីតាមដាន និងវាស់វែងការផ្សាយពាណិជ្ជកម្មដែលបង្ហាញដល់អ្នក។ ឧទាហរណ៍ យើងអាចប្រើប្រាស់អន្តរកម្មរបស់អ្នកជាមួយសេវាកម្ម (ឧ. ប្រវត្តិស្វែងរក ការស្វែងរក និងការទិញរបស់អ្នកនៅលើសេវាកម្ម) និងព័ត៌មានដែលរួមបញ្ចូលនៅក្នុងប្រូហ្វាលគណនីរបស់អ្នក (ឧ. ប្រទេសរបស់អ្នក ប្រសិនបើត្រូវបានកត់ត្រាទុក) ដើម្បីបង្ហាញអ្នកពីការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍នៅលើវេទិការបស់យើង ដែលបង្ហាញបញ្ជី ឬផលិតផលរបស់ដៃគូឈ្មួញកាន់តែលេចធ្លោ។ យើងមិនប្រើប្រាស់ព័ត៌មានដែលកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក ដូចជាឈ្មោះ ឬអាសយដ្ឋានអ៊ីមែលរបស់អ្នក ដើម្បីបង្ហាញអ្នកពីការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍នោះទេ។ ក្នុងការផ្តល់ជូនការផ្សាយពាណិជ្ជកម្មដោយផ្អែកលើចំណាប់អារម្មណ៍ យើងអនុវត្តតាមគោលការណ៍គ្រប់គ្រងខ្លួនឯងសម្រាប់ការផ្សាយពាណិជ្ជកម្មតាមអាកប្បកិរិយាលើប្រព័ន្ធអនឡាញ ដូចដែលបានចែងដោយសម្ព័ន្ធផ្សាយពាណិជ្ជកម្មឌីជីថល (DAA) ដែលជាស្ថាប័នគាំពារសម្រាប់ទីផ្សារឌីជីថលដែលមានទំនួលខុសត្រូវ និងឯកជនភាពរបស់អ្នកប្រើប្រាស់។ អ្នកអាចស្វែងយល់បន្ថែមអំពីការផ្សាយពាណិជ្ជកម្មផ្អែកលើចំណាប់អារម្មណ៍ និងការជ្រើសរើសមិនឱ្យឃើញការផ្សាយទីនេះ។
ការការពារ និងសុវត្ថិភាពពីការក្លែងបន្លំ។ យើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីទប់ស្កាត់ រកឃើញ ស៊ើបអង្កេត និងឆ្លើយតបទៅនឹងការក្លែងបន្លំ ការចូលប្រើ ឬការប្រើប្រាស់សេវាកម្មដោយគ្មានការអនុញ្ញាត ការរំលោភលើលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ Temu ឬការប្រព្រឹត្តខុសផ្សេងទៀត។
ការអនុលោមតាមច្បាប់ កាតព្វកិច្ច និងការការពារ។ យើងអាចប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងអនុលោមតាមច្បាប់ជាធរមាន និងដើម្បីអនុវត្តតាមច្បាប់ជាធរមាន រួមទាំងសំណើស្របច្បាប់ និងដំណើរការផ្លូវច្បាប់ (ឧ. ការឆ្លើយតបទៅនឹងដីកាកោះហៅ ឬសំណើស្របច្បាប់ផ្សេងទៀតពីរដ្ឋាភិបាល ឬអាជ្ញាធរនិយតកម្ម)។ ដើម្បីការពារសិទ្ធិ ភាពឯកជន សុវត្ថិភាព ឬទ្រព្យសម្បត្តិរបស់យើង របស់អ្នក និងអ្នកប្រើប្រាស់ផ្សេងទៀត (ឧ. ការបង្កើត ការអនុវត្ត ឬការការពារការទាមទារផ្លូវច្បាប់)។ ដើម្បីធ្វើសវនកម្មដំណើរការផ្ទៃក្នុង ដើម្បីធានាបាននូវការអនុលោមតាមលក្ខខណ្ឌតម្រូរផ្លូវច្បាប់ និងកិច្ចសន្យា និងគោលការណ៍ផ្ទៃក្នុងរបស់យើង។ ដើម្បីអនុវត្តលក្ខខណ្ឌដែលគ្រប់គ្រងសេវាកម្ម។ ដើម្បីបង្ការ កំណត់អត្តសញ្ញាណ ស៊ើបអង្កេត និងទប់ស្កាត់សកម្មភាពក្លែងបន្លំ បង្កគ្រោះថ្នាក់ គ្មានការអនុញ្ញាត គ្មានសីលធម៌ ឬខុសច្បាប់ រួមទាំងការវាយប្រហារតាមអ៊ីនធឺណិត និងការលួចអត្តសញ្ញាណ។
គោលបំណងដែលយើងស្នើសុំការយល់ព្រមពីអ្នក។ ក្នុងករណីខ្លះ យើងអាចស្នើសុំការយល់ព្រមពីអ្នកដើម្បីប្រមូល ប្រើប្រាស់ ឬចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងមួយចំនួនដែលយើងជម្រាបជូនអ្នក ស្របតាមច្បាប់ជាធរមាន។
ខូគី និងបច្ចេកវិទ្យាស្រដៀងគ្នាសម្រាប់ប្រតិបត្តិការបច្ចេកទេស ការបង្កើនប្រសិទ្ធភាព ការផ្សាយពាណិជ្ជកម្ម ការវិភាគជាដើម សម្រាប់ព័ត៌មានបន្ថែមអំពីខូគី និងរបៀបដែលយើងប្រើពួកវា សូមអាន គោលការណ៍ខូគី និងបច្ចេកវិទ្យាស្រដៀងគ្នារបស់យើង។
របៀប និងមូលហេតុដែលយើងចែករំលែកព័ត៌មានរបស់អ្នក
នៅ Temu យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះឯកជនភាព។ យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីខាងក្រោមសម្រាប់គោលបំណងដែលបានរៀបរាប់ខាងក្រោម៖
ដៃគូផ្សព្វផ្សាយ។ ក្នុងនាមជាក្រុមហ៊ុនសកលមួយ សេវាកម្មរបស់យើងត្រូវបានគាំទ្រដោយអង្គភាពនានានៅក្នុងក្រុមសាជីវកម្មរបស់យើង។ យើងខ្ញុំចែករំលែកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនរបស់អ្នកជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធ និងសាខារបស់ Temu តាមការចាំបាច់ ដើម្បីផ្តល់ការគាំទ្រផ្នែកស្ថាប័ន បច្ចេកទេស ផ្នែកច្បាប់ និងការអនុលោមតាមច្បាប់សម្រាប់សេវាកម្ម រួមទាំងសម្រាប់គោលបំណងនៃការបំពេញការបញ្ជាទិញ និងមុខងារប្រព័ន្ធស្នូលផ្សេងទៀត។ ព័ត៌មានផ្ទាល់ខ្លួនបែបនេះរួមមានអាសយដ្ឋានដឹកជញ្ជូន និងព័ត៌មានទំនាក់ទំនង។ ក្រុមហ៊ុនបុត្រសម្ព័ន្ធ និងដៃគូផ្សព្វផ្សាយទាំងនេះអនុវត្តតាមការអនុវត្តដូចគ្នាដែលបានពិពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ ឬអនុវត្តតាមការអនុវត្តយ៉ាងហោចណាស់មានការការពារដូចដែលបានពិពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ។
អ្នកផ្តល់សេវា។ យើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីដែលផ្តល់សេវាកម្មក្នុងនាមយើង ឬជួយយើងដំណើរការសេវាកម្ម ឬអាជីវកម្មរបស់យើង (ឧ. ការបង្ហោះ បច្ចេកវិទ្យាព័ត៌មាន ការគាំទ្រអតិថិជន ការបញ្ជូនខ្លឹមសារ ការបញ្ជូនអ៊ីមែល ការបំពេញការបញ្ជាទិញ និងការដឹកជញ្ជូន ការធ្វើទីផ្សារ ការរកឃើញការក្លែងបន្លំ ការអនុលោមតាម សុវត្ថិភាព និងការវិភាគគេហទំព័រ)។ អ្នកផ្តល់សេវាកម្មភាគីទីបីទាំងនេះមានសិទ្ធិចូលប្រើតែព័ត៌មានផ្ទាល់ខ្លួនដែលត្រូវការដើម្បីអនុវត្តមុខងារ និងសេវាកម្មរបស់ពួកគេប៉ុណ្ណោះ ហើយយើងតម្រូវឱ្យអ្នកផ្តល់សេវាកម្មទាំងនេះប្រើព័ត៌មានផ្ទាល់ខ្លួនតែតាមការចាំបាច់ដើម្បីអនុវត្តសេវាកម្មរបស់ពួកគេ ឬអនុវត្តតាមកាតព្វកិច្ចផ្លូវច្បាប់ដែលអាចអនុវត្តបាន។
ក្រុមហ៊ុនដំណើរការការទូទាត់។ យើងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយក្រុមហ៊ុនទូទាត់ប្រាក់តាមការចាំបាច់របស់យើង ដើម្បីបញ្ចប់ការទូទាត់ ដំណើរការវិវាទ និង/ឬដំណើរការសងប្រាក់វិញ។
ដៃគូសហការផ្សាយពាណិជ្ជកម្ម និងការវិភាគ។ យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ទីផ្សារ និងវិភាគភាគីទីបីសម្រាប់គោលបំណងផ្សាយពាណិជ្ជកម្ម និងវិភាគផ្អែកលើចំណាប់អារម្មណ៍ដែលបានពណ៌នានៅក្នុង ខូគី និងគោលការណ៍បច្ចេកវិទ្យាស្រដៀងគ្នារបស់យើង។ សម្រាប់ព័ត៌មានបន្ថែម និងដើម្បីស្វែងយល់អំពីសិទ្ធិរបស់អ្នកក្នុងការជ្រើសរើសមិនចូលរួមក្នុងការអនុវត្តបែបនេះ សូមមើលផ្នែក “សិទ្ធិ និងជម្រើសរបស់អ្នក” និងគោលការណ៍ខូគី និងបច្ចេកវិទ្យាស្រដៀងគ្នា។
ភាគីទីបីដែលត្រូវបានចាត់តាំងដោយអ្នក។ យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីដែលអ្នកបានណែនាំយើង ឬផ្តល់ការយល់ព្រមរបស់អ្នកដើម្បីធ្វើដូច្នេះ។ ឧទាហរណ៍ យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនដែលត្រូវការសម្រាប់សេវាកម្មដែលអ្នកស្នើសុំជាមួយភាគីទីបីដែលអ្នកបានកំណត់ ដែលអ្នកជ្រើសរើសចែករំលែកតំណភ្ជាប់ទៅកាន់បញ្ជីផលិតផល Temu តាមរយៈសេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមភាគីទីបី។ សូមជ្រាបថា នៅពេលដែលអ្នកប្រើគេហទំព័រ ឬសេវារបស់ភាគីទីបីនោះ លក្ខខណ្ឌ និងគោលការណ៍ឯកជនរបស់ពួកគេនឹងគ្រប់គ្រងការប្រើប្រាស់របស់អ្នកលើគេហទំព័រ ឬសេវាទាំងនោះ។
ដៃគូពាណិជ្ជកម្ម និងទីផ្សារ។ យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយភាគីទីបីដែលយើងសហការជាមួយ ដើម្បីផ្តល់ ឬផ្សព្វផ្សាយសេវាកម្ម។ ឧទាហរណ៍ អាស្រ័យលើចំណូលចិត្តទំនាក់ទំនងរបស់អ្នក យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយអ្នកផ្តល់សេវាកម្មភាគីទីបីដែលយើងបានសហការជាមួយ ដើម្បីផ្ញើការទំនាក់ទំនងទីផ្សារទៅអ្នក។ ឧទាហរណ៍ តាមរយៈសារជាអក្សរ និង/ឬអ៊ីមែល។
ទីប្រឹក្សាជំនាញ អាជ្ញាធរសាធារណៈ ស្ថាប័ន និងនិយតករ។ យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយទីប្រឹក្សាជំនាញរបស់យើង (ឧ. មេធាវី អ្នកសវនករ ធនាគា និងក្រុមហ៊ុនធានារ៉ាប់រង)។ អាជ្ញាធរសាធារណៈ ដូចជាអាជ្ញាធរអនុវត្តច្បាប់ ដើម្បីឆ្លើយតបទៅនឹងដំណើរការផ្លូវច្បាប់ (ឧទាហរណ៍ ដីកាកោះហៅ ឬសំណើស្របច្បាប់ផ្សេងទៀតពីរដ្ឋាភិបាល ឬអាជ្ញាធរនិយតកម្ម)។ និងជាមួយភាគីផ្សេងទៀត (ឧ. ស្ថាប័នហិរញ្ញវត្ថុ) ដើម្បីអនុវត្តកិច្ចព្រមព្រៀង ឬគោលការណ៍របស់យើង ការពារសិទ្ធិ ទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ Temu អ្នកប្រើប្រាស់ និងអ្នកដទៃទៀត និងដើម្បីរកឃើញ ការពារ និងដោះស្រាយការក្លែងបន្លំជាក់ស្តែង ឬសង្ស័យ ការបំពានលើលក្ខខណ្ឌនៃការប្រើប្រាស់ របស់ Temu សកម្មភាពខុសច្បាប់ផ្សេងទៀត បញ្ហាសន្តិសុខ ឬនៅពេលដែលវាត្រូវបានទាមទារដោយច្បាប់ជាធរមាន។
ការផ្ទេរអាជីវកម្ម។ ក្នុងករណីកម្រនៃប្រតិបត្តិការអាជីវកម្មដូចជាការរួមបញ្ចូលគ្នា ការទិញយក ឬការរៀបចំឡើងវិញ យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមួយចំនួនជាមួយភាគីពាក់ព័ន្ធ (ឧ. អ្នកទិញ ឬអ្នកស្នងតំណែង) ដើម្បីសម្រួលដល់ប្រតិបត្តិការបែបនេះ។ ប្រសិនបើយើងមានបំណងផ្ទេរព័ត៌មានអំពីអ្នក យើងនឹងជូនដំណឹងដល់អ្នកតាមរយៈអ៊ីមែល ឬដោយការបង្ហោះការជូនដំណឹងនៅលើសេវាកម្ម។
ដៃគូពាណិជ្ជកម្ម។ យើងអាចចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយដៃគូពាណិជ្ជកម្មទាក់ទងនឹងការវាយតម្លៃផលិតផលដែលអ្នកផ្ដល់ ហេតុផលនៃការផ្ញើត្រឡប់ទៅវិញ ឬការសងប្រាក់វិញដែលអ្នកផ្ដល់ និងព័ត៌មានដែលផ្ដល់មកសម្រាប់មុខទំនិញដែលអាចប្ដូរតាមបំណង/ផ្ទាល់ខ្លួន។ ដើម្បីបំពេញការបញ្ជាទិញរបស់អ្នក យើងអាចចែករំលែកជាមួយដៃគូពាណិជ្ជកម្ម នូវឈ្មោះ អាសយដ្ឋានដឹកជញ្ជូន ព័ត៌មានទំនាក់ទំនង ការទំនាក់ទំនងជាមួយផ្នែកគាំទ្រអតិថិជនរបស់យើង និងព័ត៌មានបញ្ជាទិញរបស់អ្នក ឧទាហរណ៍ ដើម្បីដោះស្រាយសំណួរ ឬពាក្យបណ្តឹង ឬនៅពេលដែលដៃគូពាណិជ្ជកម្មភ្ជាប់ដោយផ្ទាល់ជាមួយអ្នកផ្តល់សេវាភស្ដុភារ។ ដៃគូពាណិជ្ជកម្មនឹងមិនទទួលបានព័ត៌មានទូទាត់ ឬទិន្នន័យឧបករណ៍របស់អ្នកទេ។
អ្នកប្រើផ្សេងទៀត។ សូមចំណាំថា ក្នុងការប្រើសេវាកម្មរបស់យើង ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកអាចមើលឃើញដោយអ្នកប្រើផ្សេងទៀត។ ស្របតាមការកំណត់ និងចំណូលចិត្តរបស់អ្នក យើងអាចបង្ហាញរូបថតប្រូហ្វាល និងឈ្មោះអ្នកប្រើរបស់អ្នកទៅអ្នកប្រើផ្សេងទៀត រួមទាំងនៅពេលដែលអ្នកចូលរួមក្នុងកម្មវិធីផ្ដល់ជូនពិសេស ឬទីផ្សារ (ឧ. ការណែនាំមិត្តភក្តិមកកាន់សេវាកម្មរបស់យើង និងការទទួលយកការអញ្ជើញពីអ្នកប្រើផ្សេងទៀត) ឬនៅពេលដែលអ្នកវាយតម្លៃ ឬផ្ដល់ចំណាត់ថ្នាក់ផលិតផល។ ដើម្បីជ្រើសរើសមិនចូលរួមការចែករំលែករូបថតប្រូហ្វាល និងឈ្មោះអ្នកប្រើនេះ សូមចូលទៅម៉ឺនុយ “ការជូនដំណឹង” និងបិទ “ការចែករំលែករូបអវតា និងឈ្មោះអ្នកប្រើ” និង/ឬកែសម្រួលការវាយតម្លៃរបស់អ្នក។
សិទ្ធិ និងជម្រើសរបស់អ្នក
យើងខ្ញុំផ្តល់ជូនអ្នកនូវសមត្ថភាពក្នុងការអនុវត្តសិទ្ធិ និងជម្រើសមួយចំនួនទាក់ទងនឹងការប្រមូល ការប្រើប្រាស់ និងការចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ យោងតាមច្បាប់ជាធរមាន សិទ្ធិ និងជម្រើសរបស់អ្នកអាចមានដូចជា៖
សិទ្ធិចូលប្រើ លុប និងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចមានសិទ្ធិចូលប្រើ លុប ឬកែតម្រូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក បន្ថែមពីលើសិទ្ធិផ្សេងទៀតក្រោមច្បាប់ឯកជនភាពរបស់សហរដ្ឋអាមេរិកដែលអាចអនុវត្តបាន។ ដើម្បីអនុវត្តសិទ្ធិទាំងនេះ សូមចូលទៅកាន់ម៉ឺនុយ “ជម្រើសឯកជនភាពរបស់អ្នក”។ អ្នកក៏អាចលុបគណនីរបស់អ្នកចេញនៅក្នុងផ្នែក "ការកំណត់" នៃកម្មវិធីទូរសព្ទ Temu ផងដែរ។
ចាកចេញពីផ្នែកទំនាក់ទំនងទីផ្សារ។ ដើម្បីគ្រប់គ្រងចំណូលចិត្តរបស់អ្នក ឬជ្រើសរើសមិនទទួលការទំនាក់ទំនងទីផ្សារដែលផ្តល់ជូនអ្នក អ្នកអាចចូលទៅកាន់ម៉ឺនុយ “ការជូនដំណឹង” ដើម្បីចាត់វិធានការបន្ថែម ឬអនុវត្តតាមការណែនាំដែលបានផ្តល់ជូនខាងក្រោម។ សូមធានាថាអ្នកអាចបន្តប្រើប្រាស់ Temu ទោះបីជាអ្នកជ្រើសរើសមិនទទួលការទំនាក់ទំនងទីផ្សារក៏ដោយ។
ការផ្តល់ជូនប្រូម៉ូសិនតាមអ៊ីមែល៖ នៅពេលអ្នកផ្តល់អាសយដ្ឋានអ៊ីមែលរបស់អ្នកមកយើង យើងអាចផ្ញើអ៊ីមែលទីផ្សារមួយចំនួនទៅអ្នក ដោយអនុលោមតាមការតម្រូវនៃច្បាប់ជាធរមាន។ អត្រាថ្លៃសេវាទិន្នន័យស្ដង់ដាអាចត្រូវបានអនុវត្ត។ ប្រសិនបើអ្នកមិនចង់ទទួលអ៊ីមែលទីផ្សារណាមួយពីយើងទេ អ្នកអាចធ្វើតាមជម្រើសឈប់ភ្ជាប់នៅផ្នែកខាងក្រោមនៃអ៊ីមែលនីមួយៗផងដែរ ដើម្បីឈប់ទទួលអ៊ីមែលបែបនេះ។
ការផ្តល់ជូនប្រូម៉ូសិនតាមទូរសព្ទចល័ត៖ នៅពេលអ្នកផ្តល់លេខទូរសព្ទចល័តរបស់អ្នកមកយើង យើងអាចផ្ញើសារទីផ្សារមួយចំនួនទៅអ្នក ដោយអនុលោមតាមការតម្រូវនៃច្បាប់ជាធរមាន។ អត្រាថ្លៃសេវាទិន្នន័យ និងសារស្តង់ដាអាចត្រូវបានអនុវត្ត។ ប្រសិនបើអ្នកមិនចង់ទទួលសារទីផ្សារណាមួយពីយើងទៀត អ្នកអាចអនុវត្តតាមការណែនាំដែលមាននៅក្នុងសារទាំងនេះ។
ការផ្តល់ជូនពិសេសតាម WhatsApp៖ នៅពេលអ្នកផ្តល់គណនី WhatsApp ឬលេខទូរសព្ទរបស់អ្នកមកយើង យើងអាចផ្ញើសារទីផ្សារមួយចំនួនទៅអ្នកតាមរយៈគណនី WhatsApp របស់អ្នក ឬតាមរយៈគណនី WhatsApp ដែលភ្ជាប់ជាមួយលេខទូរសព្ទរបស់អ្នក ដោយអនុលោមតាមលក្ខខណ្ឌតម្រូវនៃច្បាប់ជាធរមាន។ អត្រាថ្លៃសេវាទិន្នន័យស្ដង់ដាអាចត្រូវបានអនុវត្ត។ ប្រសិនបើអ្នកលែងចង់ទទួលបានការជូនដំណឹងទីផ្សារតាម WhatsApp ពីយើងទៀត អ្នកអាចធ្វើតាមការណែនាំដែលមាននៅក្នុងសារនេះ។
ការជូនដំណឹងពីកម្មវិធី៖ អ្នកអាចទទួលបានការជូនដំណឹងពីកម្មវិធីតាមទូរសព្ទ Temu អាស្រ័យលើការតម្រូវនៃច្បាប់ជាធរមាន។ អត្រាថ្លៃសេវាទិន្នន័យស្ដង់ដាអាចត្រូវបានអនុវត្ត។ ប្រសិនបើអ្នកលែងចង់ទទួលការជូនដំណឹងពីកម្មវិធីផ្នែកទីផ្សារពីយើងទៀត អ្នកក៏អាចកែការកំណត់ការជូនដំណឹងនៅលើឧបករណ៍របស់អ្នកបានផងដែរ។
ផ្លាស់ប្តូរការកំណត់សម្រាប់ខូគី និងបច្ចេកវិទ្យាស្រដៀងគ្នា។ កម្មវិធីរុករកភាគច្រើនអនុញ្ញាតឱ្យអ្នកដកចេញ ឬបដិសេធខូគី។ ដើម្បីធ្វើដូច្នេះបាន សូមអនុវត្តតាមការណែនាំនៅក្នុងការកំណត់កម្មវិធីរុករករបស់អ្នក។ កម្មវិធីរុករកជាច្រើនទទួលយកខូគីតាមលំនាំដើមរហូតដល់អ្នកផ្លាស់ប្តូរការកំណត់របស់អ្នក។ សូមចំណាំថា ប្រសិនបើអ្នកកំណត់កម្មវិធីរុករករបស់អ្នកដើម្បីបិទខូគី សេវាកម្មអាចនឹងមិនដំណើរការបានត្រឹមត្រូវឡើយ។ សម្រាប់ព័ត៌មានបន្ថែមអំពីខូគី និងបច្ចេកវិទ្យាស្រដៀងគ្នា រួមទាំងរបៀបមើលថាតើខូគី និងបច្ចេកវិទ្យាស្រដៀងគ្នាអ្វីខ្លះ ត្រូវបានកំណត់នៅលើកម្មវិធីរុករករបស់អ្នក និងរបៀបគ្រប់គ្រង និងលុបពួកវា សូមចូលទៅកាន់ https://www.allaboutcookies.org។ អ្នកក៏អាចកំណត់រចនាសម្ព័ន្ធឧបករណ៍របស់អ្នកដើម្បីការពារមិនឱ្យផ្ទុករូបភាពដើម្បីការពារវេបប៊ីកខនពីដំណើរការមុខងារបានផងដែរ។
ការតភ្ជាប់ទៅវេទិកាភាគីទីបី។ សេវាកម្មនេះអាចមានតំណភ្ជាប់ទៅកាន់គេហទំព័រ កម្មវិធីទូរសព្ទ និងសេវាកម្មលើអ៊ីនធឺណិតផ្សេងទៀតដែលដំណើរការដោយភាគីទីបី។ លើសពីនេះ ខ្លឹមសាររបស់យើងអាចត្រូវបានដាក់បញ្ចូលទៅក្នុងគេហទំព័រ ឬសេវាកម្មលើអ៊ីនធឺណិតផ្សេងទៀតដែលមិនមានទំនាក់ទំនងជាមួយយើង។ ប្រសិនបើអ្នកជ្រើសរើសភ្ជាប់សេវាកម្មតាមរយៈគណនីបណ្តាញសង្គមរបស់អ្នក ឬវេទិកាភាគីទីបីផ្សេងទៀត អ្នកអាចប្រើប្រាស់ការកំណត់របស់អ្នកនៅក្នុងគណនីរបស់អ្នកជាមួយនឹងវេទិកានោះដើម្បីកំណត់ព័ត៌មានដែលយើងទទួលបានពីវា។ ប៉ុន្តែសូមចំណាំថាតំណ និងការរួមបញ្ចូលទាំងនេះមិនមែនជាការយល់ព្រម ឬតំណាងដែលយើងមានទំនាក់ទំនងជាមួយភាគីទីបីណាមួយឡើយ។ លើសពីនេះទៅទៀត យើងមិនគ្រប់គ្រងគេហទំព័រ កម្មវិធីទូរសព្ទ ឬសេវាកម្មលើអ៊ីនធឺណិតដែលដំណើរការដោយភាគីទីបី ហើយយើងមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេឡើយ។ ដូច្នេះ យើងសូមលើកទឹកចិត្តអ្នកឱ្យអានគោលការណ៍ និងលក្ខខណ្ឌនៃការប្រើប្រាស់ ឬសេវាកម្មរបស់គេហទំព័រ កម្មវិធីទូរសព្ទ និងសេវាកម្មអនឡាញផ្សេងទៀតដែលអ្នកប្រើ។ ប្រសិនបើអ្នកដកហូតលទ្ធភាពរបស់យើងក្នុងការចូលប្រើព័ត៌មានពីវេទិកាភាគីទីបី ជម្រើសនោះនឹងមិនអនុវត្តចំពោះព័ត៌មានដែលយើងបានទទួលរួចហើយពីភាគីទីបីនោះទេ។
កុំតាមដាន។ កម្មវិធីរុករកតាមអ៊ីនធឺណិតមួយចំនួនអាចត្រូវបានកំណត់រចនាសម្ព័ន្ធដើម្បីផ្ញើសញ្ញា "កុំតាមដាន" ទៅកាន់សេវាកម្មលើអ៊ីនធឺណិតដែលអ្នកចូលមើល។ បច្ចុប្បន្ន យើងមិនឆ្លើយតបនឹង "កុំតាមដាន" ឬសញ្ញាស្រដៀងគ្នានេះទេ។
ជម្រើសផ្សេងទៀត។ សូមមើល គោលការណ៍ខូគី និងបច្ចេកវិទ្យាស្រដៀងគ្នា សម្រាប់ជម្រើស និងសិទ្ធិបន្ថែម អ្នកអាចមាន និងរបៀបអនុវត្តជម្រើស និងសិទ្ធិទាំងនោះ។
កុមារ
សេវាកម្មនេះមិនសម្រាប់កុមារឡើយ។ Temu មិនលក់ផលិតផលដែលទិញដោយកុមារនោះទេ។ យើងលក់ផលិតផលកុមារដែលទិញដោយមនុស្សពេញវ័យ។ យើងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនដោយចេតនាពីអ្នកប្រើដែលមានអាយុក្រោម 18 ឆ្នាំ ឬត្រូវបានចាត់ទុកថាជាអនីតិជនក្រោមច្បាប់ជាតិដែលអាចអនុវត្តបានតាមរយៈសេវាកម្មនោះទេ។ ប្រសិនបើយើងដឹងថាយើងបានប្រមូលព័ត៌មានផ្ទាល់ខ្លួនពីអនីតិជនដោយអចេតនាតាមរយៈសេវាកម្មនេះ យើងនឹងលុបព័ត៌មាននោះចេញពីកំណត់ត្រារបស់យើងភ្លាមៗស្របតាមច្បាប់ដែលអាចអនុវត្តបាន។ ប្រសិនបើអ្នកជាឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារដែលអ្នកជឿថាយើងបានប្រមូលព័ត៌មានផ្ទាល់ខ្លួន សូមទាក់ទងមកយើងដូចដែលបានបញ្ជាក់នៅក្នុងផ្នែក “ទាក់ទងមកយើង” នៃគោលការណ៍ឯកជនភាពនេះ ឬតាមរយៈ ទម្រង់បែបបទរាយការណ៍តាមអនឡាញរបស់យើង។
សុវត្ថិភាព និងការរក្សាទុកទិន្នន័យ
សុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមានសារៈសំខាន់ចំពោះយើង។ យើងប្រើវិធានការបច្ចេកទេស និងការរៀបចំសមស្របដើម្បីជួយការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីការបាត់បង់ ការលួច ការប្រើប្រាស់មិនត្រឹមត្រូវ ការចូលប្រើដោយគ្មានការអនុញ្ញាត ការបង្ហាញ ការផ្លាស់ប្តូរ និង/ឬការបំផ្លិចបំផ្លាញ។ យើងក៏អនុវត្តតាមស្តង់ដាសុវត្ថិភាពសម្រាប់ទិន្នន័យក្នុងឧស្សាហកម្មសម្រាប់កាតទូទាត់ (“PCI-DSS”) ក្នុងការគ្រប់គ្រងព័ត៌មានកាតឥណទានរបស់អ្នក។ ប៉ុន្តែហានិភ័យអំពីសុវត្ថិភាពគឺមាននៅក្នុងការប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាព័ត៌មានទាំងអស់។
ជាទូទៅ យើងរក្សាទុកព័ត៌មានផ្ទាល់ខ្លួន ដរាបណាចាំបាច់ ដើម្បីបំពេញគោលបំណងដែលយើងប្រមូលវា ក៏ដូចជាសម្រាប់គោលបំណងនៃការបំពេញតាមការតម្រូវដោច្បាប់ គណនេយ្យ ឬរបាយការណ៍ណាមួយដែលអាចអនុវត្តបាន ដើម្បីបង្កើត អនុវត្ត ឬការពារការទាមទារផ្នែកច្បាប់ ឬសម្រាប់គោលបំណងការពារការក្លែងបន្លំ។ ដើម្បីកំណត់រយៈពេលនៃការរក្សាទុកសមស្របសម្រាប់ព័ត៌មានផ្ទាល់ខ្លួន យើងអាចពិចារណាពីកត្តាដូចជាបរិមាណ លក្ខណៈ និងភាពសម្ងាត់នៃព័ត៌មានផ្ទាល់ខ្លួន ហានិភ័យដែលអាចបង្កគ្រោះថ្នាក់ពីការប្រើ ឬការបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដោយគ្មានការអនុញ្ញាត គោលបំណងដែលយើងដំណើរការព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ហើយថាតើយើងអាចសម្រេចបាននូវគោលបំណងទាំងនោះតាមរយៈមធ្យោបាយផ្សេងទៀត និងលក្ខខណ្ឌតម្រូវផ្នែកច្បាប់ដែលអាចអនុវត្តបាន។
ទិន្នន័យរបស់អ្នកប្រើ Temu នឹងត្រូវបានរក្សាទុកនៅក្នុងហេដ្ឋារចនាសម្ព័ន្ធរបស់អ្នកផ្តល់សេវាកម្មក្លោដ។ ក្នុងនាមជាគោលដៅហាងលក់ទិញទំនិញដែលមានអ្វីគ្រប់យ៉ាងនៅទូទាំងពិភពលោក Temu អាចត្រូវការចូលរួម និងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅកាន់ភាគីផ្សេងៗ រួមទាំងអ្នកផ្តល់សេវាកម្មរបស់យើងផងដែរ ដូចដែលបានពណ៌នានៅក្នុងផ្នែក “របៀប និងមូលហេតុដែលយើងចែករំលែកព័ត៌មានរបស់អ្នក”។ ភាគីទាំងនេះអាចមានទីតាំងនៅក្នុងប្រទេស ឬដែនសមត្ថកិច្ចដែលមានច្បាប់ការពារទិន្នន័យដែលខុសគ្នាក្នុងទិដ្ឋភាពមួយចំនួនពីច្បាប់នៃប្រទេស ឬដែនសមត្ថកិច្ចដែលអ្នករស់នៅ។ នៅពេលដែលយើងផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅក្រៅប្រទេស ឬដែនសមត្ថកិច្ចដែលអ្នករស់នៅ យើងអនុវត្តវិធានការសមស្របដើម្បីធានាថាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងនៅតែត្រូវបានការពារស្របតាមគោលការណ៍ឯកជនភាពនេះ និងច្បាប់ជាធរមាន។
ការផ្លាស់ប្តូរចំពោះគោលការណ៍ឯកជនភាព
យើងរក្សាសិទ្ធិក្នុងការកែប្រែគោលការណ៍ឯកជនភាពនេះនៅពេលណាក៏បាន។ ប្រសិនបើយើងធ្វើការផ្លាស់ប្តូរជាសារវន្តចំពោះគោលការណ៍ឯកជនភាពនេះ យើងនឹងជូនដំណឹងដល់អ្នកដោយធ្វើបច្ចុប្បន្នភាពកាលបរិច្ឆេទនៃគោលការណ៍ឯកជនភាពនេះ ដោយបង្ហោះវានៅលើសេវាកម្ម ឬផ្តល់ការជូនដំណឹងណាមួយដែលតម្រូវដោយច្បាប់ជាធរមាន។ ការកែប្រែណាមួយចំពោះគោលការណ៍ឯកជនភាពនេះនឹងមានប្រសិទ្ធភាពចាប់ពីពេលបង្ហោះកំណែដែលបានកែប្រែ (ឬដូចដែលបានបង្ហាញនៅពេលបង្ហោះ)។ យើងសូមណែនាំឱ្យអ្នកពិនិត្យមើលគោលការណ៍ឯកជនភាពរាល់ពេលដែលអ្នកចូលមើលសេវាកម្មរបស់យើង ដើម្បីទទួលបានព័ត៌មានអំពីការអនុវត្តភាពឯកជនរបស់យើង។
ទាក់ទងមកយើង
ប្រសិនបើអ្នកមានសំណួរ ឬមតិយោបល់ណាមួយអំពីគោលការណ៍ឯកជនភាពរបស់យើងឬ លក្ខខណ្ឌដែលបានលើកឡើង អ្នកអាចទាក់ទងមកយើងខ្ញុំនៅពេលណាក៏បានតាមរយៈ ទម្រង់បែបបទលើបណ្ដាញនេះ។
អ្នកក៏អាចផ្ញើសំបុត្រទៅកាន់អាសយដ្ឋានប្រៃសណីយ៍របស់យើងបានផងដែរ៖ Elementary Innovation Pte. Ltd., 6 Raffles Quay, #14-06, Singapore (Postal 048580).
